២ កូរិនថូស 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើក្រឹត្យវិន័យដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ Ver CapítuloKhmer Christian Bible7 បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ Ver Capítuloអាល់គីតាប7 ហ៊ូកុំដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រអែលមិនអាចសម្លឹងមើលមុខម៉ូសាបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខគាត់ ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើហ៊ូកុំដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ Ver Capítulo |
បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ត*មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បងប្អូន។