Biblia Todo Logo
La Biblia Online

- Anuncios -




២ កូរិនថូស 12:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បងប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បងប្អូន​នោះ​ទេ?

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

17 តើ​ខ្ញុំ​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​ចាត់ឲ្យមក​រក​អ្នករាល់គ្នា​ឬ​?

Ver Capítulo Copiar

Khmer Christian Bible

17 តើ​ខ្ញុំ​បាន​បោកប្រាស់​អ្នក​រាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក‍​ឯ​អ្នក​រាល់គ្នា​ដែរ​ឬ​អត់?​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 តើ​ខ្ញុំ​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​ណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ឬ?

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី

Ver Capítulo Copiar

អាល់គីតាប

17 តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង​ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង​ប្អូន​នោះ​ទេ?

Ver Capítulo Copiar




២ កូរិនថូស 12:17
7 Referencias Cruzadas  

លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​ឲ្យ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។


គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។


ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បងប្អូន​រាក់‌ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បងប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ។


ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ឲ្យ​មក​រក​បងប្អូន។ គាត់​នឹង​រំឭក​បងប្អូន​អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះ‌គ្រិស្ត ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ក្រុម‌ជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។


ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក​រក​បងប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បងប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos