២ កូរិនថូស 1:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល15 ដោយមានទំនុកចិត្តនេះ ខ្ញុំតែងតែមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលគុណប្រយោជន៍ជាលើកទីពីរ Ver CapítuloKhmer Christian Bible15 ដោយការទុកចិត្ដដូច្នេះហើយ បានជាខ្ញុំមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដោយព្រោះខ្ញុំមានទំនុកចិត្តនឹងការនេះហើយ បានជាខ្ញុំចង់មកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត Ver Capítuloអាល់គីតាប15 ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យអុលឡោះប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ Ver Capítulo |
ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្តែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន!