១ សាំយូអែល 26:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ដូច្នេះ ព្រះបាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រាអែល ចំនួនបីពាន់នាក់ទៅជាមួយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ស្ដេចសូលបានរៀបចំយាងចុះទៅទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែលបីពាន់នាក់ ដើម្បីនឹងរកដាវីឌក្នុងទីរហោស្ថាននោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល៣ពាន់នាក់ ដើម្បីនឹងរកដាវីឌ ក្នុងទីរហោស្ថាននោះ Ver Capítuloអាល់គីតាប2 ដូច្នេះ ស្តេចសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់ទត។ ស្តេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រអែល ចំនួនបីពាន់នាក់ទៅជាមួយ។ Ver Capítulo |
ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។