១ សាំយូអែល 24:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសម្ដីទាំងនោះ គឺលោកហាមពួកគេមិនឲ្យធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះ ដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងស្តេចសូលឡើយ។ បន្ទាប់មក ស្ដេចសូលយាងចេញពីរអាងនោះ ហើយបន្តដំណើរទៅមុខទៀត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមកសូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។ Ver Capítuloអាល់គីតាប7 ទតបានឃាត់ពួកគាត់ ដោយសារពាក្យសំដីទាំងនោះ គឺគាត់ហាមពួកគេមិនឲ្យសម្លាប់ស្តេចសូល។ ស្តេចសូលចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។ Ver Capítulo |
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។