១ សាំយូអែល 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំឲ្យធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គាត់និយាយទៅពួកខ្លួនថា៖ «សូមព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលព្រះអង្គបានចាក់ប្រេងតាំង ដោយលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ Ver Capítuloអាល់គីតាប6 ទតមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយគាត់ថា៖ «សូមអុលឡោះតាអាឡាទប់ខ្ញុំកុំឲ្យសម្លាប់ចៅហ្វាយរបស់ខ្ញុំ ដែលអុលឡោះតាអាឡាបានតែងតាំងជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងទេ»។ Ver Capítulo |
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។