១ សាំយូអែល 24:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តើស្តេចនៃសាសន៍អ៊ីស្រាអែលចេញមកច្បាំងអ្នកណា? តើទ្រង់ដេញតាមអ្នកណា? តាមរកឆ្កែស្លាប់? ឬតាមរកចៃ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ Ver Capítuloអាល់គីតាប14 តើស្តេចអ៊ីស្រអែល ចេញមកច្បាំងនឹងនរណា? ស្តេចដេញតាមនរណា? គឺស្តេចដេញតាមខ្ញុំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ Ver Capítulo |
កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្តែងភក្ដីភាពចំពោះរាជវង្សព្រះបាទសូល ដែលជាបិតារបស់ព្រះករុណាចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។