១ សាំយូអែល 23:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តើអ្នកក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ? តើស្ដេចនឹងយាងមកវាយក្រុងនេះ ដូចគេប្រាប់ទូលបង្គំនោះមែនឬទេ។ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមមេត្តាប្រាប់ឲ្យទូលបង្គំដឹងផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្ដេចសូលនឹងមកមែន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ តើមនុស្សនៅក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃសូលឬ? តើសូលនឹងចុះមក ដូចជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮមែនឬ? ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គប្រាប់ឲ្យទូលបង្គំជាអ្នកបម្រើបានដឹងផង»។ នោះព្រះយេហូវ៉ាឆ្លើយថា៖ «ស្ដេចនឹងចុះមកមែន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដូច្នេះ តើពួកមនុស្សនៅកៃឡានេះ នឹងប្រគល់ទូលបង្គំទៅក្នុងកណ្តាប់ដៃសូលឬអី តើសូលនឹងចុះមកតាម ដូចជាទូលបង្គំជាបាវទ្រង់បានឮនោះឬអី ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់ប្រាប់ឲ្យទូលបង្គំជាបាវបានដឹងផង នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា នឹងចុះមកមែន Ver Capítuloអាល់គីតាប11 តើអ្នកក្រុងកៃឡានឹងប្រគល់ខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចសូលឬទេ? តើស្តេចនឹងមកវាយក្រុងនេះ ដូចគេប្រាប់ខ្ញុំនោះមែនឬទេ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង!»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ស្តេចសូលនឹងមកមែន»។ Ver Capítulo |