១ សាំយូអែល 21:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «នៅទីនេះ តើលោកមានលំពែង ឬដាវទេ? កិច្ចការដែលព្រះរាជាចាត់ឲ្យខ្ញុំទៅបំពេញនេះបន្ទាន់ពេក ខ្ញុំមិនបានយកដាវ ឬអាវុធផ្សេងទៀតមកជាមួយឡើយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដាវីឌក៏សួរអ័ហ៊ីម៉ាឡេកថា៖ «តើនៅទីនេះលោកមានលំពែង ឬដាវទេ? ខ្ញុំមិនបានជាប់ដាវ ឬគ្រឿងសស្ត្រាវុធមកជាមួយទេ ព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់ Ver Capítuloអាល់គីតាប8 ទតនិយាយទៅអ៊ីមុាំអហ៊ីម៉ាឡេកថា៖ «នៅទីនេះតើលោកមានលំពែង ឬដាវទេ? កិច្ចការដែលស្តេចចាត់ឲ្យខ្ញុំទៅបំពេញនេះ បន្ទាន់ពេក ខ្ញុំមិនបានយកដាវ ឬអាវុធផ្សេងទៀតមកជាមួយឡើយ»។ Ver Capítulo |
លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ*។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។