១ សាំយូអែល 19:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 រំពេចនោះ ព្រះបាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ស្រាប់តែស្ដេចសូលរកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ តែលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះដាវីឌក៏រត់រួចនៅយប់នោះឯង Ver Capítuloអាល់គីតាប10 រំពេចនោះ ស្តេចសូលចង់ប្រហារទត ដោយគប់លំពែងភ្ជាប់គាត់ទៅនឹងជញ្ជាំង តែទតគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ ទតរត់គេចខ្លួននៅយប់នោះ។ Ver Capítulo |
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។