១ សាំយូអែល 16:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះបាទសូល ដាវីឌទាញពិណយកមកដេញ។ ពេលនោះ ព្រះបាទសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយវិញ្ញាណអាក្រក់ក៏ដកថយចេញពីស្ដេចដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើស្ដេចសូល នោះដាវីឌក៏យកពិណមកចាប់លេងថ្វាយ រួចស្ដេចសូលក៏បានធូរស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។ Ver Capítuloអាល់គីតាប23 កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេចសូល ទតទាញពិណយកមកដេញ។ ពេលនោះ ស្តេចសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយអ៊ីព្លេសក៏ដកថយចេញពីស្តេចដែរ។ Ver Capítulo |