១ របាក្សត្រ 5:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ Ver Capítuloអាល់គីតាប1 នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់អ៊ីស្រអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បង ត្រូវបានផ្ទេរទៅឲ្យកូនៗរបស់យូសុះ ជាកូនរបស់អ៊ីស្រអែល។ ដូច្នេះគេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ Ver Capítulo |
កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។
កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេ នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។