១ របាក្សត្រ 28:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះបាទដាវីឌបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អម ឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យសម្ដេចសាឡូម៉ូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃថែវ មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោស Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង នឹងកន្លែងដាក់ទីសន្តោសប្រោះ Ver Capítuloអាល់គីតាប11 ស្តេចទតបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អមឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យស្តេចស៊ូឡៃម៉ាន។ Ver Capítulo |
លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។