១ របាក្សត្រ 25:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាគ្រូទាយរបស់ស្ដេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោកហេម៉ានមានកូនប្រុស ១៤នាក់ និងកូនស្រី៣នាក់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 អ្នកទាំងនោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សម្រាប់លើកស្នែងឡើងផ្លុំ ព្រះប្រោសឲ្យហេម៉ានបានកូនប្រុសដប់បួននាក់ និងកូនស្រីបីនាក់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សំរាប់លើកស្នែងឡើងផ្លុំ ព្រះទ្រង់ប្រោសឲ្យហេម៉ានបានកូនប្រុស១៤ នឹងកូនស្រី៣ Ver Capítuloអាល់គីតាប5 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាអ្នកទាយរបស់ស្តេច ដែលថ្លែងបន្ទូលរបស់អុលឡោះដើម្បីលើកតម្កើងអំណាចរបស់ទ្រង់។ អុលឡោះប្រោសប្រទានឲ្យលោកហេម៉ាន មានកូនប្រុស ១៤នាក់ និងកូនស្រី ៣ នាក់។ Ver Capítulo |
ក្រុមចម្រៀង ជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាគ្រូទាយរបស់ស្ដេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។