១ ពង្សាវតារក្សត្រ 9:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 រីឯកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាមន្រ្តីរាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចម្បាំង និងជាមេកងពលសេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 តែពួកកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនមិនបានយកគេធ្វើជាអ្នកបម្រើទេ គឺជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចម្បាំង និងពួកទ័ពសេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 តែឯពួកកូនចៅអ៊ីស្រាអែលវិញ នោះសាឡូម៉ូនមិនបានយកគេធ្វើជាបាវបំរើទេ គឺគេជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចំបាំង នឹងពួកទ័ពសេះទ្រង់វិញ Ver Capítuloអាល់គីតាប22 រីឯកូនចៅអ៊ីស្រអែលវិញ ស្តេចស៊ូឡៃម៉ានពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាអ្នករាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។ Ver Capítulo |
“ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព” ។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។