១ ពង្សាវតារក្សត្រ 21:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ម្ចាស់ក្សត្រិយ៍យេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបោត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ នឹងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត Ver Capítuloអាល់គីតាប8 ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។ Ver Capítulo |
ស្ដេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺក្នុងលិខិតនោះ ស្ដេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ដូច្នេះ ព្រះរបស់ស្ដេចហេសេគាក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។