១ ពង្សាវតារក្សត្រ 20:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ប៉ុន្តែ កាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ»។ ឯស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 តែកាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ ឯស្តេចអ៊ីស្រាអែល មានបន្ទូលតបថា ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់ Ver Capítuloអាល់គីតាប40 ប៉ុន្តែ កាលខ្ញុំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍មកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។ Ver Capítulo |
នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអម្បាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។
កាលស្ដេចយាងកាត់តាមផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកឲ្យទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។