១ ពង្សាវតារក្សត្រ 18:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំប្របាទបានធ្វើទេឬ? ពេលម្ចាស់ក្សត្រិយ៍យេសិបិលសម្លាប់ពួកព្យាការីរបស់ព្រះអម្ចាស់ ខ្ញុំប្របាទបាននាំព្យាការីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំប្របាទបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 តើគេមិនបានជម្រាបដល់លោក ជាម្ចាស់ខ្ញុំទេឬ ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសម្លាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួនមួយរយនាក់នៅក្នុងរអាងភ្នំ ក្នុងមួយពួកៗហាសិបនាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ង និងទឹក Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 តើគេមិនបានជំរាបដល់លោក ជាម្ចាស់ខ្ញុំទេឬអី ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសំឡាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួន១០០នាក់នៅក្នុងរអាងភ្នំ ក្នុង១ពួកៗ៥០នាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ងហើយទឹកផង Ver Capítuloអាល់គីតាប13 គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកណាពីរបស់អុលឡោះតាអាឡា ខ្ញុំបាននាំណាពីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។ Ver Capítulo |
ពេលនោះ លោកអេលីសេកំពុងអង្គុយជុំគ្នាជាមួយអស់លោកព្រឹទ្ធាចារ្យ នៅក្នុងផ្ទះរបស់លោក។ ស្ដេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់លោកអេលីសេ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់ លោកអេលីសេមានប្រសាសន៍ទៅកាន់អស់លោកព្រឹទ្ធាចារ្យថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណារាជបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសម្រិបជើងរបស់ម្ចាស់គេ ក៏មកដល់តាមក្រោយហើយដែរ»។