១ ពង្សាវតារក្សត្រ 16:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា អស់រយៈពេលពីរឆ្នាំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ Ver Capítuloអាល់គីតាប8 នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។ Ver Capítulo |
ព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្ស តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ ព្រះបាទបាសាបានប្រព្រឹត្តអំពើបាប ដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្ដេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។