១ ពង្សាវតារក្សត្រ 14:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដ្បិតព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើបង្គោលសក្ការៈ សម្រាប់ខ្លួន ដែលបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ Ver Capítuloអាល់គីតាប15 អុលឡោះតាអាឡានឹងវាយជនជាតិអ៊ីស្រអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ អុលឡោះតាអាឡានឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដ៏ល្អ ដែលទ្រង់ប្រទានដល់បុព្វបុរសរបស់ពួកគេ ទ្រង់នឹងកំចាត់កំចាយពួកគេ ឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្តាលឲ្យអុលឡោះតាអាឡាខឹង។ Ver Capítulo |
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។