១ ពង្សាវតារក្សត្រ 12:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតារបស់ទ្រង់ ពីពេលទ្រង់គង់ព្រះជន្មនៅឡើយថា៖ «តាមគំនិតរបស់លោករាល់គ្នា តើត្រូវយើងឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច Ver Capítuloអាល់គីតាប6 ស្តេចរេហូបោមបានពិភាក្សាជាមួយក្រុមអះលីជំអះ ដែលជាទីប្រឹក្សារបស់ស្តេចស៊ូឡៃម៉ាន ជាបិតាក្នុងគ្រាគាត់នៅមានជីវិតនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។ Ver Capítulo |