១ ពង្សាវតារក្សត្រ 1:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យ*សាដុក ព្យាការី*ណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរហៅសង្ឃសាដុក ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ» លោកទាំងនោះក៏ចូលមកគាល់ស្តេច Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 រួចមក ស្តេចដាវីឌ ទ្រង់មានបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ នឹងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច Ver Capítuloអាល់គីតាប32 បន្ទាប់មក ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញអ៊ីមុាំសាដុកណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់អ្នកទាំងនោះក៏ចូលមកជួបគាត់។ Ver Capítulo |