១ កូរិនថូស 15:54 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥54 នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! Ver Capítuloព្រះគម្ពីរខ្មែរសាកល54 កាលណាភាពដែលរមែងតែងតែសាបសូន្យនេះ បំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់ ពេលនោះសេចក្ដីដែលមានសរសេរទុកមកនឹងបានសម្រេច ដែលថា: “សេចក្ដីស្លាប់ត្រូវជ័យជម្នះលេបបាត់ហើយ!” ។ Ver CapítuloKhmer Christian Bible54 ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦54 នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ» Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤54 កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» Ver Capítuloអាល់គីតាប54 នៅពេលរូបកាយដែលតែងតែរលួយនេះបានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ បន្ទូលនៃអុលឡោះដែលមានចែងទុកក្នុងគីតាបនឹងបានសម្រេចគឺថាៈ «ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ! Ver Capítulo |
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។