អែសរ៉ា 10:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 បន្ទាប់មក ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ក៏បានធ្វើដូច្នោះ។ សង្ឃអែសរ៉ា បានជ្រើសរើសបុរសៗ គឺពួកអ្នកជាកំពូលលើវង្សរបស់ឪពុក តាមគ្រួសាររបស់ឪពុកគេរៀងខ្លួន គឺម្នាក់ៗបានតម្រូវតាមឈ្មោះ។ អ្នកទាំងនោះចូលរួមពិនិត្យមើលដំណើរនោះ នៅថ្ងៃមួយ ក្នុងខែទីដប់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ នឹងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស Ver Capítuloអាល់គីតាប16 ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ អ៊ីមុាំអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ Ver Capítulo |