អេសេគាល 46:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ឯចៅហ្វាយនឹងចូលតាមផ្លូវថែវនៃទ្វារកំផែងខាងក្រៅ ហើយឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទទេរហូតដល់ល្ងាច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច Ver Capítuloអាល់គីតាប2 មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកអ៊ីមុាំ ដើម្បីជូនគូរបានដុត និងគូរបាននៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ Ver Capítulo |
ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
ព្រះរាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។