អេសេគាល 40:49 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥49 បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦49 ប្រវែងរបស់ថែវនោះ មានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ ហើយគេឡើងទៅឯថែវនោះ តាមជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ម្ខាងៗមានមួយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤49 ប្រវែងរបស់បាំងសាចនោះ មាន២០ហត្ថ នឹងទទឹង១១ហត្ថ ហើយគេឡើងទៅឯបាំងសាចនោះ ដោយថ្នាក់ជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ១ខាងនេះ ហើយ១ខាងនោះ។ Ver Capítuloអាល់គីតាប49 បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។ Ver Capítulo |
អ្នកណាមានជ័យជម្នះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងព្រះវិហារ*នៃព្រះរបស់យើង ហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើងលើអ្នកនោះដែរ។