អេសេគាល 33:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 គេបាត់បង់ជីវិត ព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិតជាពិត Ver Capítuloអាល់គីតាប5 គេបាត់បង់ជីវិត ព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។ Ver Capítulo |
ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។