អេសេគាល 32:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 យើងនឹងបណ្ដាលឲ្យចិត្តមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលយើងនាំដំណឹង អំពីការវិនាសរបស់អ្នក ទៅកណ្ដាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នកមិនបានស្គាល់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អញនឹងបណ្តាលឲ្យចិត្តនៃមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលអញនាំដំណឹង ពីការវិនាសរបស់ឯង ទៅកណ្តាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលឯងមិនបានស្គាល់ឡើយ Ver Capítuloអាល់គីតាប9 ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។ Ver Capítulo |
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។