អេសេគាល 32:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើឲ្យពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 គេបានរៀបដំណេកឲ្យអេឡាំ ក្នុងចំណោមមនុស្សដែលត្រូវសម្លាប់ជាមួយប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេ ផ្នូររបស់គេនៅព័ទ្ធជុំវិញ គេគ្រប់គ្នាជាមនុស្សដែលមិនកាត់ស្បែក ត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ គេត្រូវនៅកណ្ដាលពួកមនុស្សដែលត្រូវសម្លាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 គេបានតាំងដំណេករបស់វា នៅកណ្តាលពួកមនុស្ស ដែលត្រូវសំឡាប់ជាមួយនឹងពួកកកកុញរបស់វាដែរ ផ្នូររបស់គេក៏នៅព័ទ្ធជុំវិញវា គ្រប់គ្នាជាមនុស្សដែលមិនបានទទួលកាត់ស្បែក ហើយគេត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានដាក់វានៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់នោះ។ Ver Capítuloអាល់គីតាប25 ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើឲ្យពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។ Ver Capítulo |
ស្ដេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនលើមុខដាវនោះទៅ។