អេសេគាល 28:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 នៅគ្រានោះ តើអ្នកនៅតែពោល នៅមុខអ្នកដែលសម្លាប់អ្នកថា យើងជាព្រះទៀតឬ? ប៉ុន្តែ នៅក្នុងកណ្ដាប់ដៃអ្នកដែលសម្លាប់អ្នក នោះអ្នកជាមនុស្ស មិនមែនជាព្រះឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសំឡាប់ឯង ថាអញជាព្រះ ទៀតឬអី ប៉ុន្តែនៅក្នុងកណ្តាប់ដៃនៃអ្នកដែលសំឡាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ Ver Capítuloអាល់គីតាប9 នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ Ver Capítulo |
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។