អេសេគាល 12:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ដូច្នេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន” Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀម នៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ត្រូវប្រាប់គេថា "វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេច តាមគ្រប់ទាំងនិមិត្តនោះផង"។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀម នៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែត្រូវប្រាប់គេថា វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសំរេច តាមគ្រប់ទាំងការជាក់ស្តែងនោះផង Ver Capítuloអាល់គីតាប23 ដូច្នេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន” Ver Capítulo |