អេសាយ 9:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលព្រះអង្គរំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ដ្បិតព្រះអង្គបានបំបាក់នឹមនៃបន្ទុករបស់ពួកគេ និងរំពាត់នៅស្មារបស់ពួកគេ ព្រមទាំងដំបងរបស់អ្នកសង្កត់សង្កិនពួកគេ គឺដូចនៅជំនាន់ម៉ាឌានដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ នឹងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ Ver Capítuloអាល់គីតាប4 ដ្បិតទ្រង់បំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ទ្រង់រំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលទ្រង់រំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ Ver Capítulo |