អេសាយ 8:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង បំផ្លាញពួកគេ ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ដូច្នេះ មើល៍! ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេអ៊ើប្រាតដ៏ខ្លាំងក្លា ហើយច្រើន ឡើងមកគ្របលើពួកគេ គឺស្ដេចអាស្ស៊ីរី និងអស់ទាំងសិរីរុងរឿងរបស់ទ្រង់។ ទឹកទន្លេនោះនឹងឡើងមកគ្របលើអស់ទាំងប្រឡាយរបស់ពួកគេ ហើយហូរមកលើអស់ទាំងច្រាំងរបស់ពួកគេ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នោះមើល៍ ព្រះអម្ចាស់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ និងឫទ្ធានុភាពទាំងប៉ុន្មានរបស់ព្រះអង្គ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នោះមើល ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ នឹងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់ Ver Capítuloអាល់គីតាប7 អុលឡោះតាអាឡានឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង បំផ្លាញពួកគេ ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។ Ver Capítulo |
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្ដេចមួយអង្គនឹងលើកគ្នាមកកម្ទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្ដេចនោះនឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក ។