អេសាយ 57:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ? Ver Capítuloព្រះគម្ពីរខ្មែរសាកល11 តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ Ver Capítuloអាល់គីតាប11 តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ? Ver Capítulo |