អេសាយ 53:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 ទោះបីជាលោកមិនដែលធ្វើអំពើហិង្សា ហើយគ្មានសេចក្ដីបោកបញ្ឆោតនៅក្នុងមាត់របស់លោកក៏ដោយ ក៏គេកំណត់ផ្នូរលោកឲ្យនៅក្នុងផ្នូរមនុស្សអាក្រក់ដែរ យ៉ាងណាមិញ ក្នុងមរណភាពរបស់លោក ផ្នូរលោកនៅក្នុងផ្នូរអ្នកមានម្នាក់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។ Ver Capítuloអាល់គីតាប9 ទោះបីគាត់មិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពគាត់ក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ Ver Capítulo |