អេសាយ 50:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ Ver Capítuloអាល់គីតាប4 អុលឡោះតាអាឡាជាម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសំដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ទ្រង់រំលឹកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ Ver Capítulo |