អេសាយ 5:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប ដូចគោខំប្រឹងទាញរទេះ មុខជាត្រូវវេទនាពុំខាន ព្រោះគេនឹងទទួលទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល18 វេទនាហើយ! អ្នកដែលទាញសេចក្ដីទុច្ចរិតមកដោយខ្សែនៃសេចក្ដីមិនពិត អ្នកដែលទាញបាបមក ហាក់ដូចជាទាញដោយខ្សែរទេះ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 វេទនាដល់ពួកអ្នកដែលអូសទាញអំពើទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 វេទនាដល់ពួកអ្នក ដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ Ver Capítuloអាល់គីតាប18 អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប ដូចគោខំប្រឹងទាញរទេះ មុខជាត្រូវវេទនាពុំខាន ព្រោះគេនឹងទទួលទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ Ver Capítulo |
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។