អេសាយ 48:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ដោយព្រោះយើងបានដឹងថាអ្នករឹងរូស ករបស់អ្នកជាសរសៃដែក ហើយថ្ងាសរបស់អ្នកជាលង្ហិន Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន Ver Capítuloអាល់គីតាប4 យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក Ver Capítulo |
ពេលបានសុខក្សេមក្សាន្ត ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មី ព្រះអង្គក៏បោះបង់ចោលពួកគេ ឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មី ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ ព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង ហើយព្រះអង្គសង្គ្រោះពួកគេ ជាច្រើនលើកច្រើនសា។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។