អេសាយ 45:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា “ម្ដេចក៏បង្កើតកូនបែបនេះមក” អ្នកនោះមុខជាត្រូវវេទនាពុំខាន។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 វេទនាហើយ! អ្នកដែលនិយាយនឹងឪពុកថា៖ “ពុកបានបង្កើតអ្វី?” ឬនិយាយនឹងម្ដាយថា៖ “ម៉ែបានសម្រាលអ្វី?”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 វេទនាដល់អ្នកណាដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ? ឬដល់ម្តាយខ្លួនថា តើបានសម្រាលអ្វីមកយ៉ាងនេះ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 វេទនាដល់អ្នកណា ដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ ឬដល់ម្តាយខ្លួនថា តើបានសំរាលអ្វីមកយ៉ាងនេះ។ Ver Capítuloអាល់គីតាប10 អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា “ម្ដេចក៏បង្កើតកូនបែបនេះមក” អ្នកនោះមុខជាត្រូវវេទនាពុំខាន។ Ver Capítulo |
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។