អេសាយ 40:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 រីឯអ្នកដែលខ្វះខាតចំពោះតង្វាយនោះ គេក៏ជ្រើសរើសយកឈើដែលមិនពុកវិញ គេស្វែងរកសិប្បករមានជំនាញឲ្យតាំងរូបឆ្លាក់មួយឡើង មិនឲ្យរង្គើចេញឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១ដំកល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ Ver Capítuloអាល់គីតាប20 រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយនាក់ដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ Ver Capítulo |
ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។