អេសាយ 38:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអម្ចាស់អើយ មនុស្សមានជីវិត ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ទូលបង្គំនៅមានដង្ហើមចេញចូល ក៏ដោយសារតែព្រះហឫទ័យសប្បុរសនេះដែរ ព្រះអង្គប្រោសប្រទានឲ្យទូលបង្គំ មានកម្លាំង និងមានជីវិតឡើងវិញ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 ព្រះអម្ចាស់នៃទូលបង្គំអើយ ដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សមានជីវិតរស់ ហើយជីវិតនៃវិញ្ញាណរបស់ទូលបង្គំក៏ស្ថិតនៅក្នុងអស់ទាំងសេចក្ដីនេះដែរ។ ដូច្នេះ សូមព្រះអង្គប្រោសទូលបង្គំឲ្យជា ហើយឲ្យទូលបង្គំមានជីវិតរស់ផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះ ដូច្នេះ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះឯង ដូច្នេះ សូមទ្រង់ប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ Ver Capítuloអាល់គីតាប16 អុលឡោះតាអាឡាអើយ មនុស្សមានជីវិត ដោយសារចិត្តសប្បុរសរបស់ទ្រង់ ខ្ញុំនៅមានដង្ហើមចេញចូល ក៏ដោយសារតែចិត្តសប្បុរសនេះដែរ ទ្រង់ប្រោសប្រទានឲ្យខ្ញុំ មានកម្លាំង និងមានជីវិតឡើងវិញ។ Ver Capítulo |
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
ព្រះអង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។