អេសាយ 37:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 នៅពេលព្រះបាទហេសេគាបានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយដណ្ដប់ដោយក្រណាត់ធ្មៃ រួចយាងចូលទៅដំណាក់របស់ព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 លុះកាលស្តេចព្រះបាទហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា Ver Capítuloអាល់គីតាប1 កាលស្តេចហេសេគាទទួលដំណឹងនេះ ស្ដេចហែកអាវវែងចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។ Ver Capítulo |
លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។
នៅសម័យនោះ តើព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។