អេសាយ 30:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចម្បាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 ក៏និយាយថា៖ “ទេ! ពួកយើងនឹងរត់គេចលើសេះ!”។ ដូច្នេះ អ្នករាល់គ្នានឹងរត់គេចមែន។ អ្នករាល់គ្នានិយាយទៀតថា៖ “ពួកយើងនឹងជិះសេះដ៏លឿន!”។ ដូច្នេះ ពួកអ្នកដែលដេញតាមអ្នករាល់គ្នានឹងលឿនដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 គឺបានសបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះគេដែលដេញតាមឯងនឹងបានលឿនដូចគ្នា Ver Capítuloអាល់គីតាប16 អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចំបាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។ Ver Capítulo |
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកម្ទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។