អេសាយ 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី! Ver Capítuloព្រះគម្ពីរខ្មែរសាកល7 នៅថ្ងៃនោះ គេនឹងស្រែកឡើងថា៖ “ខ្ញុំមិនមែនជាអ្នកព្យាបាលទេ! ក្នុងផ្ទះរបស់ខ្ញុំគ្មានអាហារ ក៏គ្មានអាវវែងដែរ។ កុំតាំងខ្ញុំជាអ្នកដឹកនាំរបស់ប្រជាជនអី!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅគ្រានោះ គេនឹងប្រកែកថា៖ ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសម្លៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាជនទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ Ver Capítuloអាល់គីតាប7 ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី! Ver Capítulo |
ឱព្រះអម្ចាស់អើយ តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។