អេសាយ 24:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ឃ្លីងឃ្លោងដូចមនុស្សស្រវឹង ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោក នឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោកនឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។ Ver Capítuloអាល់គីតាប20 ឃ្លីងឃ្លោងដូចមនុស្សស្រវឹង ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។ Ver Capítulo |
រីឯអ្នកទាំងនេះ ក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។