អេសាយ 24:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 យើងបានឮសូរចម្រៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងព្រះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! Ver Capítuloព្រះគម្ពីរខ្មែរសាកល16 យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖ “សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។ ប៉ុន្តែខ្ញុំនិយាយថា៖ “ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ! មនុស្សក្បត់បានក្បត់ មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 យើងបានឮបទចំរៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង Ver Capítuloអាល់គីតាប16 យើងបានឮសូរចំរៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងអុលឡោះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! Ver Capítulo |
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
ហើយនាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!