ហូសេ 6:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នៅតែពីរថ្ងៃទៀត ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយ លុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ Ver Capítuloអាល់គីតាប2 ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។ Ver Capítulo |
«ចូរវិលទៅប្រាប់ស្ដេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចដាវីឌ ដែលជាអយ្យកោរបស់ព្រះករុណា ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបី អ្នកនឹងឡើងទៅកាន់ដំណាក់ព្រះអម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។