សាការី 6:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គឺលោកនោះហើយដែលនឹងសង់ព្រះវិហារ របស់ព្រះអម្ចាស់។ លោកនឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។ បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត ហើយលោកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 គឺអ្នកនោះនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំងពីរនាក់មានមេត្រីភាពនឹងគ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា Ver Capítuloអាល់គីតាប13 គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។ Ver Capítulo |
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។