សាការី 5:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល8 ទូតសួគ៌នោះក៏និយាយថា៖ “នេះជាសេចក្ដីអាក្រក់”។ បន្ទាប់មក គាត់បោះនាងទៅក្នុងរង្វាល់វិញ ព្រមទាំងបោះដុំសំណបិទមាត់រង្វាល់ផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ទេវតាប្រាប់ថា៖ «នេះគឺជាអំពើអាក្រក់» រួចសង្កត់នាងចុះទៅក្នុងកញ្ជ្រែង ព្រមទាំងដាក់ដុំសំណគ្របមាត់កញ្ជ្រែងផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង Ver Capítuloអាល់គីតាប8 ម៉ាឡាអ៊ីកាត់ប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក គាត់បោះនាងទៅក្នុងហិបវិញ ហើយយកគំរបស្ពាន់បិទពីលើ។ Ver Capítulo |