សាការី 3:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឈ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឈ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវតារបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ Ver Capítuloអាល់គីតាប5 បន្ទាប់មក ខ្ញុំពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនគាត់!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនគាត់។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅក្បែរនោះ។ Ver Capítulo |